សូមស្វាគមន៍ចំពោះការចូលមកទស្សនាគេហទំព័ររបស់
Welcome to the website of
SDI international Law Group
សូមស្វាគមន៍ចំពោះការចូលមកទស្សនាគេហទំព័ររបស់
Welcome to the website of SDI international Law Group
បច្ចុប្បន្នភាព
សកម្មភាពផ្សេងៗ
ក្រុមមេធាវី អេសឌីអាយ អន្តរជាតិ (SDI INTERNATIONAL LAW GROUP) ត្រូវបានបង្កើតឡើង និងបានចុះបញ្ជីការិយាល័យវិជ្ជាជីវៈមេធាវី នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ដែលមានទីតាំងការិយាល័យស្ថិតនៅ បុរីប៉េងហួត ដឹស្តាមុនីរ៉ាហ៌ ផ្ទះលេខ ៥១ & ៥១A ផ្លូវជាតិលេខ ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្រុមមេធាវី អេសឌីអាយ អន្តរជាតិ (SDI INTERNATIONAL LAW GROUP) មានលោកស្រីមេធាវី ខៀវ សុខា ជាស្ថាបនិក និងជាប្រធានក្រុមមេធាវី។
បន្ទាប់ពីបានបំពេញតួនាទីជា ប្រធានក្រុមមេធាវី អេសឌីអាយ អន្តរជាតិ អស់មួយរយៈ លោកស្រីខៀវ សុខា បានផ្ទេរតួនាទីជាប្រធានក្រុមមេធាវី ជូនទៅលោកមេធាវីចាន់ សុភា ជាប្រធាន ក្រុមមេធាវី អេសឌីអាយ អន្តរជាតិ វិញ ដោយហេតុថា លោកស្រីនឹងត្រូវវិលត្រលប់ទៅបំពេញ តួនាទីនៅសាលាឧទ្ធរណ៍ភ្នំពេញ។
លោក ចាន់ សុភា បច្ចុប្បន្នជាប្រធានក្រុមមេធាវី អេសឌីអាយ អន្តរជាតិ (DIRECTOR OF SDI INTERNATIONAL LAW GROUP)។
លោក ចាន់ សុភា ធ្លាប់មានបទពិសោធន៍បម្រើការងារ នៅក្រសួងយុត្តិធម៌ និងជាក្រឡាបញ្ជីនៅសាលាឧទ្ធរណ៍ភ្នំពេញ។
ចំពោះប្រវត្តិនៃការសិក្សា លោក ចាន់ សុភា ទទួលបាន បរិញ្ញាបត្រនីតិសាស្រ្ត ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច និង បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្រ្ត ពីសាកលវិទ្យាល័យ បៀលប្រាយផងដែរ។
ក្រុមមេធាវី អេសឌីអាយ អន្តរជាតិ (SDI INTERNATIONAL LAW GROUP) ផ្ដល់ជូននូវសេវាកម្មផ្នែកច្បាប់ដូចខាងក្រោមនេះ:
- ប្រឹក្សាយោបល់ផ្នែកច្បាប់
- ការពារ ឬ តំណាងភាគី ក្នុងការដោះស្រាយវិវាទក្នុងប្រព័ន្ធតុលាការ និង ស្ថាប័នមានសមត្ថកិច្ច
- ប្រឹក្សាយោបល់ ឬតំណាងភាគី នៅក្នុងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
- តាក់តែងកិច្ចសន្យា និង កិច្ចព្រមព្រៀងគ្រប់ប្រភេទ
- ទទួលប្រឹក្សាយោបល់លើគម្រោងផ្នែកច្បាប់ផ្សេងៗ និង
- ផ្ដល់សេវាកម្មបណ្ដុះបណ្ដាលផ្នែកច្បាប់។
ក្រុមមេធាវី អេសឌីអាយ អន្តរជាតិ មានរចនាសម្ព័ន្ធការងារទៅតាមផ្នែកដូចខាងក្រោមនេះ៖
- ផ្នែកព្រហ្មទណ្ឌ
- ផ្នែករដ្ឋប្បវេណី
- ផ្នែកពាណិជ្ជកម្ម
- ផ្នែកកម្មសិទ្ធិបញ្ញា
- ផ្នែកធនាគារ
- ផ្នែកសេវាហិរញ្ញវត្ថុមិនមែនធនាគារ
- ផ្នែកហិរញ្ញវត្ថុ និង ពន្ធដារ
- ផ្នែកវិនិយោគ
- ផ្នែកសិក្សាស្រាវជ្រាវច្បាប់ និងការបណ្ដុះបណ្ដាល
- សេវាកម្មច្បាប់ផ្សេងៗតាមការចាំបាច់។
សេវាកម្មផ្នែកច្បាប់ដែលផ្ដល់ជូនដោយក្រុមមេធាវី អេសឌីអាយ អន្តរជាតិ ផ្អែកលើគុណតម្លៃចំនួន “៤សំខាន់ៗ” គឺ “វិជ្ជាជីវៈ គុណភាព ប្រសិទ្ធភាព គុណធម៌”។
ក្រុមមេធាវី អេសឌីអាយ អន្តរជាតិ
SDI INTERNATIONAL LAW GROUP
វិជ្ជាជីវៈ គុណភាព ប្រសិទ្ធភាព គុណធម៌
លោកស្រីមេធាវី ខៀវ សុខា ជាស្ថាបនិក នៃក្រុមមេធាវី អេសឌីអាយ អន្តរជាតិ ដែលបានបង្កើតឡើង និង បានចុះបញ្ជីការិយាល័យវិជ្ជាជីវៈមេធាវី នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ មានទីតាំងការិយាល័យស្ថិតនៅ បុរីប៉េងហួត ដឹស្តាមុនីរ៉ាហ៌ ផ្ទះលេខ ៥១ & ៥១A ផ្លូវជាតិលេខ ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បន្ទាប់ពីបានបំពេញតួនាទីជា ប្រធានក្រុមមេធាវី អេសឌីអាយ អន្តរជាតិ អស់មួយរយៈ លោកស្រី ខៀវ សុខា បានផ្ទេរតួនាទីជាប្រធានក្រុមមេធាវី ជូនទៅលោកមេធាវី ចាន់ សុភា ជាប្រធាន ក្រុមមេធាវី អេសឌីអាយ អន្តរជាតិ វិញ ដោយហេតុថា លោកស្រីនឹងត្រូវវិលត្រលប់ទៅបំពេញតួនាទីនៅសាលាឧទ្ធរណ៍ភ្នំពេញ។
លោកស្រី ខៀវ សុខា មានបទពិសោធន៍ ក្នុងវិស័យច្បាប់ និង វិស័យយុត្តាធិការអស់រយៈពេលជាង ១៧ឆ្នាំ មកហើយ គិតត្រឹមឆ្នាំ២០២៣។ លោកស្រី ធ្លាប់បានបំពេញការងារជាចៅក្រមនៃសាលាដំបូងខេត្តកំពង់ស្ពឺ, ជាសមាជិកនៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា(NCIPR), ជា ទីប្រឹក្សាច្បាប់នៃអង្គជំនុំជម្រះវិសាមញ្ញនៃតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា, ជាចៅក្រមតុលាការកំពូល និង ជាអនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ។ លោកស្រី ក៏ធ្លាប់បានធ្វើកម្មសិក្សានៅ ACT Magistrates Court នៅទីក្រុង Canberra ប្រទេសអូស្រ្ដាលីផងដែរ។
អានបន្តលោក ចាន់ សុភា បច្ចុប្បន្នជា ប្រធានក្រុមមេធាវី អេសឌីអាយ អន្តរជាតិ (DIRECTOR OF SDI INTERNATIONAL LAW GROUP)។
លោក ចាន់ សុភា ធ្លាប់មានបទពិសោធន៍បម្រើការងារ នៅក្រសួងយុត្តិធម៌ និងជាក្រឡាបញ្ជីនៅសាលាឧទ្ធរណ៍ភ្នំពេញ។
ចំពោះប្រវត្តិនៃការសិក្សា លោក ចាន់ សុភា ទទួលបាន បរិញ្ញាបត្រនីតិសាស្រ្ត ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច និង បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្រ្ត ពីសាកលវិទ្យាល័យ បៀលប្រាយផងដែរ។
បច្ចុប្បន្ន លោកមេធាវី ថេន សំវិសុទ្ធ ជាសមាជិកមេធាវីនៃក្រុមមេធាវី អេសឌីអាយ អន្តរជាតិ។
លោកធ្លាប់មានបទពិសោធន៍ការងារជាច្រើនទាំងវិស័យរដ្ឋ និងឯកជនដូចជា ជាអគ្គនាយកប្រៃសណីយ៍កម្ពុជា, ជំនួយការទីប្រឹក្សា ក្រុមប្រឹក្សាជាតិគណនេយ្យ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អភិបាលឯករាជ្យមិនប្រតិបត្តិ របស់ធនាគារ ព្រីនស៍ ម.ក, អភិបាល និងម្ចាស់ក្រុមហ៊ុន AT&B Consulting ខូអិលធីឌី, អភិបាលផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Meas Development Holding ខូអិលធីឌីផងដែរ, អ្នកគ្រប់គ្រងហិរញ្ញវត្ថុ នៃក្រុមហ៊ុន PHARMAPRODUCT MANUFACTURING និងជាសាស្រា្តចារ្យបង្រៀននៅសាកលវិទ្យាល័យនានានៅក្នុងប្រទេសកម្ពុជាផងដែរ។
ចំពោះប្រវត្តនៃការសិក្សា លោកមេធាវី ថេន សំវិសុទ្ធ បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកធុរកិច្ចអន្តរជាតិ ពីវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ីទីក្រុងបាងកក ប្រទេសថៃ, បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ Université Pierre Mendès France ប្រទេសបារាំង, បរិញ្ញាបត្រគ្រប់គ្រង ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងបរិញ្ញាបត្រច្បាប់ ពីសាកលវិទ្យាល័យន័រតុន។
ចំពោះជំនាញវិជ្ជាជីវៈ លោកបានទទួលបានទទួលសញ្ញាបត្រវិជ្ជាជីវៈភ្នាក់ងារពន្ធដារ ពីសាលាជាតិពន្ធដារ។
ក្រុមមេធាវី អេសឌីអាយ អន្តរជាតិ (SDI INTERNATIONAL LAW GROUP) មានលោក Johnny Tan Cheng Hye ជាទីប្រឹក្សា និង ជាអ្នកពិគ្រោះយោបល់ផ្នែកដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង តាមយន្តការមជ្ឈត្តការបរទេស។
លោក Johnny Tan Cheng Hye នាពេលបច្ចុប្បន្ននេះ គឺជាមជ្ឈត្តករឯករាជ្យ ជាអ្នកវិនិច្ឆ័យ និងជាសន្ធានករ។ លោក Johnny Tan Cheng Hye ជាអតីតប្រធានវិទ្យាស្ថានមជ្ឈត្តការសិង្ហបុរី (SIArb) និងបានធ្វើជាប្រធាននៃវិទ្យាស្ថាននេះរយៈពេល ពីរអាណត្តិ ចាប់ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១១។
លោក Johnny Tan Cheng Hye គឺជាសមាជិកនៃក្រុមប្រឹក្សាមជ្ឈត្តករនៃមជ្ឈមណ្ឌលមជ្ឈត្តកម្មអន្តរជាតិសិង្ហបុរី (SIAC) និង វិទ្យាស្ថានមជ្ឈត្តកម្មសិង្ហបុរី (SIArb), មជ្ឈមណ្ឌលមជ្ឈត្តកម្មអន្តរជាតិអាស៊ី (ALAC អតីត KLRCA), មជ្ឈមណ្ឌល មជ្ឈត្តកម្មអន្តរជាតិហុងកុង (HKIAC), មជ្ឈមណ្ឌលមជ្ឈត្តកម្មអន្តរជាតិឌូបៃ (DIAC), គណៈកម្មការមជ្ឈត្តកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិចិនខាងត្បូង/មជ្ឈត្តកម្មអន្តរជាតិក្រុង Shenzhen (SCIA), មជ្ឈត្តកម្មអន្តរជាតិទីក្រុងឡុងដ៍ (LCIA), មជ្ឈមណ្ឌលមជ្ឈត្តកម្មរុស្ស៊ី, មជ្ឈមណ្ឌលមជ្ឈត្តកម្មអន្តរជាតិប៉ាស៊ីហ្វិក (PAIC), មជ្ឈត្តកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិនៃប្រទេសចិនខាងត្បូង, គណៈកម្មការ/តុលាការ Shenzen នៃមជ្ឈត្តកម្មអន្តរជាតិ, វិទ្យាស្ថានឥណ្ឌានៃមជ្ឈត្តកម្ម និងសន្ធានកម្ម (IAM) និងជាសមាជិកនៃមជ្ឈមណ្ឌលមជ្ឈត្តកម្មពាណិជ្ជកម្មកូរ៉េ និងវិទ្យាស្ថានស្ថាបត្យករសិង្ហបុរី (SIA) ។
អានបន្តក្រុមមេធាវី អេសឌីអាយ អន្តរជាតិ (SDI INTERNATIONAL LAW GROUP) មាន ឯកឧត្តម បណ្ឌិត ឆាយ ហុកផេង ជាទីប្រឹក្សាច្បាប់ប្រចាំក្រុមមេធាវី។
បន្ទាប់ពីបានសិក្សា និងបានទទួលពីមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចភ្នំពេញ នូវសញ្ញាបត្របរិញ្ញាច្បាប់នៅឆ្នាំ១៩៧៤ ឯកឧត្ដម បណ្ឌិត ឆាយ ហុកផេង ក៏បានបន្តការសិក្សានៅសាកលវិទ្យាល័យច្បាប់ “ស័របោន” នាទីក្រុងប៉ារីស៍រហូតដល់បានទទួលសញ្ញាបត្របណ្ឌិតរដ្ឋផ្នែកច្បាប់ក្នុងឆ្នាំ១៩៨០ ហើយក៏បានប្រឡងជាប់ចូលធ្វើការក្នុងក្របខណ្ឌរដ្ឋការនៃសាធារណរដ្ឋបារាំងនៅឆ្នាំ១៩៨១
ឯកឧត្តម បណ្ឌិត បានប្ដូរអាជីពពីវិស័យរដ្ឋបាលមកចាប់យកវិជ្ជាជីវៈជាចៅក្រមចាប់ពីឆ្នាំ ១៩៩៦ដល់ឆ្នាំ ២០១៨ នៅសាធារណរដ្ឋបារាំងផងដែរ ក្រោយពីបានបំពេញវិជ្ជាជាសិស្សចៅក្រមចាប់ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ១៩៩៦។ នៅចុងសតវត្សទី២០ (ឆ្នាំ១៩៩៩៦-២០០០) ឯកឧត្តម មានជំនាញជាចៅក្រមស៊ើបសួរ និងជាចៅក្រមផ្នែករដ្ឋប្បវេណី។ ចាប់ពីឆ្នាំ២០០០ ដល់ ឆ្នាំ២០១៨ ឯកឧត្តម បណ្ឌិត បានក្លាយជាប្រធានតុលាការព្រហ្មទណ្ឌរហូតដល់ថ្ងៃចូលនិវត្តន៍។
អានបន្តបច្ចុប្បន្ន លោក ថាំ ចាន់បូរី ជាទីប្រឹក្សាច្បាប់នៃ ក្រុមមេធាវី អេសឌីអាយ អន្តរជាតិ ទទួលបន្ទុក វិស័យអចលនទ្រព្យ។
លោកធ្លាប់មានបទពិសោធន៍ជា មន្ត្រីប្រតិបត្តិអនុលោមភាពតាមច្បាប់ និងជាមន្រ្តីច្បាប់ផ្នែកអចលនវត្ថុ និងដីធី្ល នៃក្រុមហ៊ុន Royal 5G Realty, Co.ltd, ជាប្រធានផ្នែកគម្រោងសិទ្ធិដីធ្លីនៅអង្គការHEKS-EPER, ជាមន្ត្រីសម្របសម្រួលគម្រោងអភិបាលកិច្ចមូលដ្ឋាន និងសិទ្ធិកុមារនៅអង្គការ Save the Children International, ជាទីប្រឹក្សាគម្រោងសិទ្ធិដីធ្លី នៅអង្គការកិច្ចសហប្រតិបត្តិការអន្តរជាតិអាឡឺម៉ង់ GIZ, និង ជាមន្ត្រីជំនាញសិទ្ធិដីធ្លី និងកសាងសមត្ថភាព នៅសាលាក្រុងបាត់ដំបង។
ចំពោះប្រវត្តិនៃការសិក្សា លោក ថាំ ចាន់បូរី បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្រ្ត ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងសញ្ញាបត្រនីតិសាស្រ្ត ពីសាកលវិទ្យាល័យ បៀលប្រាយ។
បច្ចុប្បន្ន លោក ម៉ៅ វិសាល ជាទីប្រឹក្សាច្បាប់នៃ ក្រុមមេធាវី អេសឌីអាយ អន្តរជាតិ។
លោកធ្លាប់មានបទពិសោធន៍ជា មន្រ្តីឥណទាន នៅក្រុមហ៊ុន GL-Finance និងជាមន្ត្រីឥណទានផ្នែកកម្ចីខ្នាតតូច នៅធនាគារប្រៃសណីយន៍កម្ពុជា (Cambodia Post Bank PLC) និងនៅធនាគារ ABA Bank PLC, និងជាមន្ត្រីឥណទានជាន់ខ្ពស់ ផ្នែកកម្ចីខ្នាតមធ្យម និងកម្ចីទិញផ្ទះ នៅធនាគារកាណាឌីយ៉ា Canadia Bank PLC និងនៅធនាគារស៊ិនហាន់ Shinhan Bank PLC។
ចំពោះប្រវត្តិនៃការសិក្សា លោក ម៉ៅ វិសាល បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្រ្ត ជំនាញនីតិឯកជន នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងបរិញ្ញាបត្រផ្នែកនីតិសាស្រ្ត ជំនាញនីតិឯកជន នៅសាកលវិទ្យាល័យ បៀលប្រាយ នៅខេត្តសៀមរាប។
បច្ចុប្បន្ន លោក ចាយ ច័ន្ទតារាវណ្ណ ជាចៅក្រម នៃសាលាជម្រះក្ដីជាន់ខ្ពស់ និងជាអតីតសមាជិក នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ហើយលោកក៏ជាស្ថាបនិក និងជាគ្រូបណ្ដុះបណ្ដាលនៃ ជាសមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ កម្មវិធី: ខ្ញុំស្វែងយល់ពីច្បាប់ សហការជាមួយ ក្រុមមេធាវី អេសឌីអាយ អន្តរជាតិ (SDI INTERNATIONAL LAW GROUP) ផងដែរ។
លោកធ្លាប់មានបទពិសោធន៍ និងចំណេះដឹងយ៉ាងទូលំទូលាយ អំពីវិស័យច្បាប់ និងយុត្តាធិការកម្ពុជា។ លោកធ្លាប់បំពេញការងារជាចៅក្រមនៃសាលាឧទ្ធរណ៍ភ្នំពេញ និងជាចៅក្រមនៃសាលាដំបូងខេត្តកំពង់ចាម។ នៅក្នុងអំឡុងពេលបំពេញការងារជាចៅក្រម លោកបានដោះស្រាយរឿងក្ដីជាច្រើនប្រភេទ ទាំងផ្នែករដ្ឋប្បវេណី ផ្នែកពាណិជ្ជកម្ម និង ផ្នែកព្រហ្មទណ្ឌ។ ហើយលោកក៏ធ្លាប់ជា អ្នកស៊ើបអង្កេតនៃការិយាល័យសហចៅក្រមស៊ើបអង្កេត នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC)។ លោកក៏ជាអ្នកស្រាវជ្រាវផ្នែកច្បាប់ នៃនាយកដ្ឋាននីតិកម្ម នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, The National Election Committee (NEC)។ លើសពីនេះទៅទៀត លោកជាគ្រូបណ្ដុះបណ្ដាលនៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី និងជាសាស្រ្តាចារ្យច្បាប់នៅបណ្ដាសាកលវិទ្យាល័យនានា លើមុខវិជ្ជាមួយចំនួន ពាក់ព័ន្ធនឹងច្បាប់ពាណិជ្ជកម្ម នីតិរដ្ឋប្បវេណី និងច្បាប់ព្រហ្មទណ្ឌផងដែរ ហើយលោកក៏ជាស្ថាបនិកនៃកម្មវិធី: ខ្ញុំស្វែងយល់ពីច្បាប់។ លោកធ្លាប់បានធ្វើកម្មសិក្សានៅសាលាដំបូងទីក្រុងប៉ារីស ប្រទេសបារាំង និងសាលាជម្រះក្ដី នៅបណ្ដារដ្ឋមួយចំនួន នៅសហរដ្ឋអាមេរិក។ លោកក៏ជាសមាជិកនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (មិនប្រកបវិជ្ជាជីវៈតាំងពីឆ្នាំ១៩៩៩មក)។
ចំពោះប្រវត្តិការសិក្សា លោកជាបេក្ខជនបណ្ឌិតច្បាប់នៃសាកលវិទ្យាល័យ Southwest University of Political Science and Law, University in Chongqing, China ។ លោកទទួលបានសញ្ញាបត្រចៅក្រម ពីរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ,អនុបណ្ឌិតច្បាប់ ពីសាកលវិទ្យាល័យជាតិសិង្ហបុរី នៅប្រទេសសិង្ហបុរី, បរិញ្ញាបត្រច្បាប់ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច,និស្សិតបរិញ្ញាឆ្នាំទី៣ នៃវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកភាសាអង់គ្លេស,សញ្ញាបត្រមន្ត្រីមធ្យម ពីសាលាភូមិន្ទរដ្ឋបាល និង បរិញ្ញាបត្ររងផ្នែកគណនេយ្យ ពីវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត។
ចំពោះជំនាញវិជ្ជាជីវៈ លោកទទួលបានវិញ្ញាបនបត្របញ្ជាក់អំពីការបានប្រឡងជាប់ជាស្ថាពរក្នុង“វគ្គបណ្ដុះបណ្ដាល និង ការប្រឡងគុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ច ”និងបានប្រឡងជាប់ជាស្ថាពរក្នុង “ការប្រឡងដើម្បីទទួលបានលក្ខណសម្បត្តិជា មជ្ឈត្តករ ដូចមានចែងក្នុងប្រការ ១២.១ (ឃ) នៃបទបញ្ជាផ្ទៃក្នុងរបស់ ម.ជ.ម”ហើយលោកក៏ទទួលបានវិញ្ញាបនបត្រជំនាញមជ្ឈត្តការផ្នែកពាណិជ្ជកម្ម(កម្រិតឧត្តម) ពីមជ្ឈមណ្ឌជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម និង វិញ្ញាបនបត្រជំនាញវិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ ពីសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លើសពីនេះទៅទៀត លោកទទួលបានវិញ្ញាបនបត្រជំនាញភាសាបារាំងគតិយុត្ត ពីសភា ពាណិជ្ជកម្មទីក្រុងប៉ារីស ប្រទេសបារាំងផងដែរ។
បច្ចុប្បន្ន លោកមេធាវី ឈិត វិនា គ្រូបណ្ដុះបណ្ដាលនៃ កម្មវិធី: ខ្ញុំស្វែងយល់ពីច្បាប់ សហការជាមួយ ក្រុមមេធាវី អេសឌីអាយ អន្តរជាតិ
លោកធ្លាប់មានបទពិសោធន៍បំពេញការងារជាចៅក្រមនៅសាលាដំបូងខេត្តរតនគីរី និងជាចៅក្រមនៅសាលាដំបូងខេត្តត្បូងឃ្មុំ ហើយលោកក៏មានបទពិសោធន៍ជាមេធាវី និង ជាទីប្រឹក្សាផ្នែកច្បាប់សម្រាប់ក្រុមហ៊ុន ធនាគារ វិស័យមូលបត្រ វិស័យធានារ៉ាប់រង និង ក្រុមហ៊ុនពាណិជ្ជកម្មនានា។ ក្រៅពីនេះ លោកគឺជាគ្រូបង្រៀនក្រៅម៉ោង ផ្នែកនីតិសាស្រ្ត នៅតាមបណ្ដាសាកលវិទ្យាល័យមួយចំនួនផងដែរ។
ចំពោះប្រវត្តិនៃការសិក្សា លោកមេធាវី ឈិត វិនា បានទទួលបណ្ឌិតជំនាញនីតិឯកជន ពីសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្រ្ត ជំនាញនីតិឯកជន ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បរិញ្ញាបត្រ អក្សរសាស្រ្តខ្មែរ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង បរិញ្ញាបត្រនីតិសាស្រ្ត ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្ត សេដ្ឋកិច្ច។
ចំពោះជំនាញវិជ្ជាជីវៈ លោកបានទទួលសញ្ញាបត្រវិជ្ជាជីវៈចៅក្រម ពីសាលារាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និង ទទួលបានវិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវីពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាល និងសុក្រិតការវិជ្ជាជីវៈមេធាវី។ លើសពីនេះទៅទៀត លោកមេធាវី ឈិត វិនា ក៏បានទទួលគុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ច និង បានទទួលគុណវុឌ្ឍិពីគណៈកម្មការមូលបត្រកម្ពុជា ព្រមទាំងបានទទួលលក្ខណសម្បត្តិជាមជ្ឈត្តករ ពីមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម។
ឯកសារបោះពុម្ពផ្សាយ
កម្មសិទ្ធិលើត្រីក្នុងបឹង ឬ ស្រះ
ក្នុងករណីដែលកូនបានលួចប្រាក់របស់ឳពុកខ្លួន តេីកូនរូបនោះអាចនឺងត្រូវបានផ្ដន្ទាទោសពីអំពេីលួចដែរ ឬទេ
តេីការរៀបអាពាហ៏ថ្មី មុនការរំលាយអាពាហ៏ពិពាហ៏ចាស់ មានទោសដែរ ឬទេ
តេីនឺងមានអ្វីកេីតទ្បេីង ប្រសិនបេីមានការសម្លុតជនណាម្នាក់កំុឱ្យដាក់ពាក្យបណ្ដឺង
តេីមានទោសយ៉ាងណាចំពោះជនដែលបន្លំខ្លួនជាព្រះសង្ឃ
តេីអ្នកដឺងទេ ថាការលួចស្ឌាប់ ឬថតសម្លេងអ្នកដទៃ គឺជាបទល្មេីស
នីតិវិធីនៃការអនុវត្តដោយបង្ខំ គោលការណ៍នៃការរឹបអូសចលនវត្ថុ
បទបដិសេធក្នុងការជួលបុគ្គលឱ្យធ្វើការ
បទបដិសេធក្នុងការផ្ដល់ទ្រព្យសម្បត្តិ ឬ សេវា
បទបន្លំ
បទបរិហារកេរ្តិ៍ជាសាធារណៈ
បែបបទនៃការឃ្លាំមើល តាមដាន ការត្រួតពិនិត្យ និងការបញ្ជូលទៅក្នុងសង្គមវិញនៃទណ្ឌិតដែលត្រូវបានដោះលែងដោយមានលក្ខខណ្ឌ
ប្រសិនបេីអ្នកឃេីញមានការធ្វេីបាបអនីតិជន តេីអ្នកគួរធ្វេីយ៉ាងណា
មជ្ឈត្តការផ្នែកពាណិជ្ជកម្ម
សិទ្ធិកាប់ចោលមែកឈើឆ្លងព្រំដែន
សុវត្តិភាពនៃការទិញ-លក់ អចលនវត្ថុ
ហាងបញ្ចាំ
អំពើបន្លំ